
ក្រុមហ៊ុន MS International Trade Co. ដែលមានអាស័យដ្ឋាន៖ មូស្គូ, អាគារសូកូឡា MKAD, គីឡូម៉ែត្រទី2 ប្រទេសរុស្ស៊ី ដែលបានអនុលោមតាមស្តង់ដារគុណភាពអន្តរជាតិ ISO9001:2021 ធានារយៈពេល 24ខែ គិតចាប់ពីថ្ងៃទិញុជាមួយដៃសហការសិទ្ធផ្តាច់មុខដោយក្រុមហ៊ុន Man Store Cambodia Co.,Ltd ។
១). ការធានាគឺចាប់ពីថ្ងៃអតិថិជនជាវផលិតផលពីគ្រប់ហាងរបស់ មេនស្ទ័រ នឹងតម្រូវអោយមានលេខស៊ីរៀលរបស់ផលិតផល ។
២) ការធានាមានរយះពេល២ឆ្នាំ លើការជួសជុលដោយលក្ខខណ្ឌកំហុសបច្ចេកទេសពីរោងចក្រ។
៣). មេនស្ទ័រ នឹងដូរជូនថ្មីដោយមិនគិតថ្លៃ បើមានបញ្ហាកើតទ្បើងដោយសារបច្ចេកទេសពីរោងចក្រ ចំពោះផលិតផលដែលទិញនៅក្រោមរយះពេល ៧ថ្ងៃ ។
៤). មេនស្ទ័រ នឹងជួសជុលដោយមិនគិតថ្លៃ បើមានបញ្ហាកើតទ្បើងដោយសារទឹក ឬឆេះ ចំពោះផលិតផលដែលទិញនៅក្រោមរយះពេល ២ឆ្នាំ លក្ខខណ្ឌតម្រូវមានលិខិតបញ្ជាក់អំពីការសិក្សានៃវគ្គប្រើប្រាស់នាទិ្បកាដែលចេញដោយក្រុមហ៊ុន MS ផ្ទាល់ ។
- ការខូចខាតដោយខ្លួនឯង ការប្រើខុសបច្ចេកទេស ការពាក់ត្រូវទឹក សាកថ្មខុសបច្ចេកទេសដោយគ្មានលិខិតបញ្ជាក់អំពីការសិក្សានៃវគ្គប្រើប្រាស់នាទិ្បកាដែលចេញដោយក្រុមហ៊ុន MS និងមិនធានាទៅលើបញ្ហា បាក់បែក ឬ ខួចទ្រង់ទ្រាយដើមផលិតផលការរលុបលេខសំគាល់ ការខួចខាតដោយសារការប្រើប្រាស់ ការធ្លាក់រហែក ការឆេះប៉ះទង្គិច ឬការឆេះដែលបណ្តោលមកពី ដី សត្វ ឬសត្វល្អិតចូល និងមិនបានចុះប័ណ្ណធានានោះលោកអ្នកនឹងមិនទទួលបានការធានានោះទេ ។
ការប៉ះពាល់ដោយផ្ទាល់ជាមួយ គ្រាប់ពេជ្រ ថ្នាំបាញ់ រួមទាំងថ្នាំបាញ់សក់ ថ្នាំបំបាត់ក្លិន ឬទឹកសម្អាតអាចបំផ្លាញនាឡិការបស់អ្នក និងប្រើប្រាស់តាមកំរិត ATM របស់នាទិ្បកា មិនគួរប្រើប្រាស់អោយត្រូវទឹកនោះទេ បើសិនលោកអ្នកមិនច្បាស់លាស់អំពីប្រព័ន្ធការពារទឹក។
ពិនិត្យកម្រិតATMធន់នឹងទឹករបស់នាឡិកាឆ្លាតវៃជានិច្ច មុនពេលប៉ះពាល់វាទៅនឹងទឹក។
ធន់នឹងទឹក មិនមានន័យថាមិនជ្រាបទឹកទេតម្រូវអោយមានយល់ដឹងអំពីប្រព័ន្ធការពារទឹកអោយបានត្រឹមត្រូវ ជៀសវាងពាក់វានៅក្នុងបន្ទប់ងូតទឹកក្តៅ សូណា ឬទឹកជ្រៅ។
ការប្រើខុសបច្ចេកទេសនាំអោយមានបញ្ហាថ្មនិងបញ្ហាចូលទឹក វានិងក្លាយជាការចំណាយ និងជាការទទួលខុសត្រូវ
របស់អ្នកប្រើប្រាស់តែម្នាក់ ដូចនេះសូមប្រុងប្រយ័ត្នអោយបានខ្ពស់ និងស្វែងយល់អំពីការ
ប្រើប្រាស់នាទិ្បកាតាមបច្ចេកទេសអោយបានត្រឹមត្រូវដើម្បីទទួលបានការធានារយះពេល២ឆ្នាំដោយគ្មានបញ្ហា !
កុំសាកនាឡិកាឆ្លាតវៃខណៈពេលដែលវានៅតែសើម ឬសើមវាអាចបណ្តាលឱ្យខូចខាតដល់សមាសធាតុខាងក្នុង ឬឆេះ ជៀសវាងការចុចប៊ូតុង ឬប្រើអេក្រង់ថាច់ពេលនៅពេលប៉ះទឹកវាអាចឲ្យទឹកជ្រាបចូលទៅខាងក្នុង ត្រូវប្រាកដថាឧបករណ៍ចាប់សញ្ញាខាងក្រោយ និងរន្ធអូប៉ាល័រ/មីក្រូហ្វូនស្អាត និងស្ងួតដើម្បីការពារការច្រេះ ឬដំណើរការខុសប្រក្រតី ។
លោកអ្នកអាចប្រើប្រាស់ត្រូវជាមួយទឹកបានយ៉ាងមានសុវត្តិភាពបន្ទាប់ពីលោកអ្នកស្វែងយល់បាន
យ៉ាងច្បាស់លាស់អំពីកម្រិតការពារទឹករបស់ទនាទិ្បកាព្រោះនាទិ្បកាទាំងអស់គឺមានទំហំ ATM មិនដូចគ្នាទេសូមពិនិត្យ
និងស្វែងយល់អំពីនាទិ្បការបស់លោកអ្នកអោយបានច្បាស់ទាក់ទងនឹងទំហំ ATM LEVEL និងរបៀបប្រើប្រាស់អោយបាន
ត្រឹមត្រូវដើម្បីទទួលបានការធានាយ៉ាងពេញលេញរយះពេល២ឆ្នាំពីក្រុមហ៊ុនដោយគ្មានបញ្ហា។
ការណែនាំអំពីការពាក់ និងការថែទាំសម្រាប់នាឡិកា MS
ការធ្វើតាមសៀវភៅណែនាំនៅក្នុង FAQ ក្នុងប្រអប់នាទិ្បកាវាជួយអ្នកឱ្យជៀសវាងបញ្ហានៃការប្រើប្រាស់នាឡិកា ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមានកន្ទួលលើស្បែក ឡើងក្រហម ឬរលាក សូមឈប់ពាក់នាឡិការហូតដល់ស្បែករបស់អ្នកបានជាសះស្បើយ។
ត្រូវប្រាកដថាអ្នកសម្អាតតួនាឡិកា និងខ្សែរបស់អ្នកឱ្យបានហ្មត់ចត់ ដោយធ្វើតាមការណែនាំអំពីការពាក់នាទិ្បកា និងការថែទាំខាងក្រោមប្រសិនបើរោគសញ្ញានៅតែមាន សូមទៅពិគ្រោះជាមួយគ្រូពេទ្យ ឬគ្រូពេទ្យជំនាញខាងសើរស្បែក។
គន្លឹះពាក់
នាឡិកាឆ្លាតវៃ ឬ កម្មវិធីតាមដានសុខភាពគួរតែពាក់រលុងល្មមដែលវាអាចផ្លាស់ទីទៅក្រោយនៅលើកដៃរបស់អ្នក (កុំអោយតឹងពេក) ។
គួរតែពាក់តឹងល្មមពេលដែលលោកអ្នកត្រូវការប្រើប្រាស់ឧបករណ៍ចាប់សញ្ញាអត្រាបេះដូង អត្រាឈាម អត្រាកីទ្បា ដើម្បីទទួកបានអត្ថប្រយោជន៍កាន់សុក្រិតក្នុងអំឡុងពេលមានសកម្មភាព។
ពាក់ខ្សែទទឹងម្រាមដៃពីរពីលើកដៃរបស់អ្នក ហើយចងចាំថាត្រូវបន្ធូរវាបន្ទាប់ពីមានសកម្មភាពរួច។
រក្សាអ្វីៗឱ្យស្អាត និងស្ងួត
លាងជម្រះឱ្យបានហ្មត់ចត់ និងអនុញ្ញាតឱ្យឧបករណ៍ស្ងួត បន្ទាប់ពីបានប៉ះពាល់នឹងញើសពីការហាត់ប្រាណ ឬទឹកពីការហែលទឹក ឬងូតទឹក ការប៉ះពាល់នឹងសំណើមយូរអាចបណ្តាលឱ្យរលាកស្បែក ។
*អ្វីដែលធ្វើអោយប៉ះពាល់គុណភាពនាទិ្បការធ្លាក់ចុះ
▪️សាកថ្មចោល សាកលើស80% ប្រើរហូតដល់អស់ថ្ម សាកដោយដុំទូរស័ព្ទមិនសាកជាមួយ POWERBANK សាកពេលមានសំណើម
▪️ប្រើប្រាស់បះនឹងទឹកដោយមិនសំអាតអោយបានត្រឹមត្រូវ
▪️ពេលលាបពណ៌សក់
▪️ពេលប្រើថ្នាំសំលាប់សត្វល្អិត
▪️ពេលប្រើក្រែមផ្តល់សំណើម និងឡេ
▪️ពេលប្រើនាទ្បិកាបះទឹក ឬមានសំណើម
▪️ពេលប្រើទឹកអប់
▪️ពេលប្រើទឹកអនាម័យ
▪️ពេលប្រើសាប៊ូ
▪️ពេលប្រើសារធាតុរំលាយ សាប៊ូបោកខោអាវ ឬទឹកសម្អាតផ្ទះ
▪️ពេលប្រើឡេការពារកំដៅថ្ងៃ
សូមចងចាំផងដែរថា ការប្រើប្រាស់បែបនេះអាចបន្ថយភាពធន់នឹងគុណភាពនៃនាឡិការបស់អ្នកតាមពេលវេលា ដូច្នេះវាជាការល្អបំផុតដើម្បីជៀសវាងជាមួយការប្រើប្រាស់បែបប្រសិនបើមិនបាច់។
*សូមប្រុងប្រយ័ត្ន
យោងតាមប្រព័ន្ធការពារ Ingress Protection ដែលមានន័យថា Smartwatch នឹងមានគ្រោះថ្នាក់ជាមួយធូលីស្រាលតូចៗនិងចំហាយទឹក វានឹងជ្រាបទឹក ចូលនាទិ្បកាដោយងាយបំផុត និងឆាប់ខួចបើសិនជាអ្នកមិនចេះពីវិធីប្រើប្រាស់ ។
▪️ កុំដាក់នាទិ្បការបស់អ្នកទៅក្នុងរបស់រាវ កុំជ្រមុជក្នុងទឹកប្រៃ ឬ ទឹកជ្រៅ ឬ លើសសម្ពាធ ATM របស់វា ។
▪️ កុំដាក់នាទិ្បកាដោយផ្ទាល់ទៅក្នុងដីខ្សាច់ ឬភក់។
▪️ កុំទម្លាក់នាទិ្បកា ឬធ្វើឱ្យវាឆក់។
*របៀបថែសុខភាពថ្មដើម្បីរក្សាភាពកាន់ថ្ម
លោកអ្នកគួរតែប្រើប្រាស់ការសាកថ្មជា Powerbank សម្រាប់សាកថ្មជៀសវាងការសាកថ្មទុកចោល
ដែលអាចបណ្តាលឱ្យខូចថ្ម ពេលថ្មវាសាកដល់ 80% ត្រូវបញ្ចប់ការសាកដើម្បីការពារបញ្ហាថ្ម ហាមមិនអោយសាក
ពេញ100%ទេ ត្រូវតែសាកនៅពេលថ្មអស់នៅសល់ 20-30% មិនអាចប្រើរហូតដល់អស់ 0% ទេ នោះថ្មនឹងមិនកាន់ទេ
កុំសាកនាឡិកានៅពេលដែលវាមានសើម ញើស វាអាចបណ្តាលឱ្យខូចខាតផ្នែកខាងក្នុងយ៉ាងធ្ងន់ធ្ងរ ត្រូវយកចា្រសដុសធ្មេញ
សំអាតកន្លែងសាកថ្មឱ្យបានស្អាតជាប្រចាំ ដើម្បីធានាថាការសាកថ្មមានស្ថិរភាពនិងសុវត្ថិភាពជៀសវាងការសាកថ្ម
នាឡិកាក្នុងបរិយាកាសក្តៅឬសើម ការសាកថ្មបានត្រឹមត្រូវជួយអោយនាឡិកាកាន់ថ្មបានល្អ។



